slide slide slide
អ្នកហាត់ការការងារ
បានផ្សាយនៅ ថ្ងៃទី, 03, មិថុនា, 2020, 04:17 AM | បានអាន : 2139
ចែករំលែក :
 
ឱកាសសម្រាប់អ្នកហាត់ការការងារផ្នែកជំនួយការកម្មវិធី

អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ (អេសអេស៊ីឌី) គឺជាអង្គការមិនមែន  រដ្ឋាភិបាលឯករាជ្យ ធ្វើការកសាង ពង្រឹង និងគាំទ្រចលនាប្រជាជនមូនដ្ឋាន យុវជន សកម្មជនស្រ្តីដែលធ្វើការដើម្បីយុតត្តិធម៌សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យដែលមានការចូលរួមដោយប្រជាជននៅកម្ពុជា។ 

បច្ចុប្បន្នអេសអេស៊ីឌី ត្រូវការជ្រើសរើសបេក្ខនារី ឬ បេក្ខជនកម្ពុជាចំនួនមួយរូប (១) ដើម្បីធ្វើការងារជាអ្នកហាត់ការពេញម៉ោងរយៈពេល ៦ ខែ  ដែលនឹងធ្វើការនៅក្នុងរាជធានីភ្នំពេញជាមួយពួកយើង។ បេក្ខនារី ឬ បេក្ខជន នឹងជាអ្នកហាត់ការ “ជំនួយការកម្មវិធីនៃ អេសអេស៊ីឌី” ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសមរម្យ។ 

លក្ខខណ្ឌដែលត្រូវជ្រើសរើស

  • ជានិស្សិតឆ្នំាទី៣ ឬ ៤ កំពុងសិក្សាបរិញ្ញាប័ត្រផ្នែកនីតិសាស្រ្ត សង្គមកិច្ច កសិកម្ម      វិទ្យាសាស្ត្រសុខាភិបាល ឬ មុខវិជ្ជាដែលពាក់ព័ន្ធ 
  • មានចំណេះដឹងគួរសមខាងផ្នែកភាសាអង់គ្លេស (អាចអាន សសេរ និងនិយាយគួរសម)
  • មានចំណាប់អារម្មណ៍ទៅលើការងារសិទ្ធិមនុស្ស ស្រាវជ្រាវ និងមានគំនិតផ្តួចផ្តើមថ្មីៗជុំវិញការងារជាមួយយុវជន កសិករ និងប្រជាជនមូលដ្ឋាន 
  • មានភាពស្មោះត្រង់ អំណត់ ឧស្សាហ៍ព្យាយាម
  • មានជំនាញកុំព្យូទ័រ Microsoft Word, Microsoft Excel, Microsoft Powerpoint និងទំនាក់ទំនងមូលដ្ឋាន
  • ពុំចាំបាច់ធ្លាប់មានបទពិសោធការងារពីមុន
ទំនួលខុសត្រូវ

  • ផ្តល់ការគាំទ្រទៅលើការតាមដានព័ត៌មានប្រចំាថ្ងៃទាក់ទងទៅនឹងការងាររបស់អេសអេស៊ីឌី 
  • ជួយដល់ក្រុមការងារក្នុងការស្រាវជ្រាវឯកសារច្បាប់ និងគោលនយោបាយជាតិមួយចំនួន
  • ជួយដល់កុ្រមការងារក្នុងការរក្សា និងគ្រប់គ្រងឯកសារនានា
  • ជួយក្រុមការងាររៀបចំ និងចូលរួមសម្របសម្រួលកម្មវិធីនានារួមមាន សិក្ខាសាលា ជំនួប ទស្សនកិច្ចសិក្សា វគ្គ បណ្តុះបណ្តាលផ្សេងៗតាមប្រព័ន្ធអ៊ិនធើណែត ឬ ដោយផ្ទាល់
  • ជួយបកប្រែឯកសារនានា (ពីភាសារអង់គ្លេសទៅខ្មែរ និងពីភាសារខ្មែរទៅអង់គ្លេស)
  • ធ្វើកំណត់ហេតុកិច្ចប្រជុំ និងបច្ចុប្បន្នភាពបញ្ជីទំនាក់ទំនង
  • ជួយក្រុមការងារក្នុងការបង្កើតភ្ជាប់ និងពង្រឹងទំនាក់ទំនងជាមួយយុវជន ក្រុមសកម្មជនថ្មីៗ
  • ធ្វើរបាយការណ៍៦ខែទៅក្រុមការងារតាមតម្រូវការ
  • ផ្តល់ការគាំទ្រចាំបាច់ និងផ្នែករដ្ឋបាលដល់ក្រុមការងារ

ការដាក់ពាក្យ 

បេក្ខនារី ឬ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកការិយាល័យអង្គការសកម្មភាពសង្គមដើម្បីសហគន៍ និងការអភិវឌ្ឍ តាមរយៈអាស័យដ្ឋានផ្ទះលេខ ១៦៨ អេហ្សិត ផ្លូវលេខ ១០ ប៉េតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៧ ៤៥៤ ៥៣៥ ឬ តាមរយៈសាអេឡិចត្រូនិក៖leav.lina9@gmail.com

ឈប់ទទួលពាក្យ៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នំា ២០២០ នៅម៉ោង ៥:០០ល្ងាច
ស្រ្តី ជនពិការ ឬ អ្នកស្រលាញ់ភេទដូចគ្នាត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ
ឯកសារ
កម្រងវីដេអូ
FACEBOOK LIKE
កម្រងរូបភាព
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000081
ម្សិលមិញ :
000186
សប្តាហ៍នេះ :
000267
  • 0
  • 0
  • 1
  • 5
  • 7
  • 0
  • 5
  • 0